គន្លឹះពិសេសទាំង ៧ ដើម្បីជួយអ្នកកាត់បន្ថយអារម្មណ៍អន់ចិត្តជាមួយអ្នកដទៃ

ជាការពិតណាស់ មនុស្សណាក៏ចេះអន់ចិត្តដែរ គ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ។ មនុស្សរឹងមាំ មិនចេះចំណាយពេល ទៅអន់ចិត្តនឹងអ្នកណាទេ រហូតដល់ពេលខ្លះ អ្នកដទៃគិតថា គេជាមនុស្សអាត្មានិយម គ្មានចិត្តថ្លើមទៀតផង តែការពិត គេជាមនុស្សចេះគិតបានច្រើន មានហេតុផលច្បាស់លាស់ ចេះបែងចែកបានត្រឹមត្រូវ។ ខាងក្រោមនេះ ជាវិធីកាត់បន្ថយអារម្មណ៍អន់ចិត្ត សាកល្បងធ្វើទៅ បើធ្វើបាន អ្នកនឹងយល់ថា ខ្លួនឯងពិតជាពូកែ ហើយរឹងមាំជាងមុន ៖ ១. កុំចេះតែគិតអ្វីផ្ដេសផ្ដាសតែម្នាក់ឯង ការគិតច្រើនផ្ដេសផ្ដាសតែម្នាក់ឯង វាជាការបង្កើតនូវចម្លើយដែលស្រពិចស្រពិល មន្ទិលសង្ស័យ គិតច្រើន​ខុសច្រើនតែប៉ុណ្ណោះ។ ២. កុំចេះតែខ្វល់ពីភាពព្រងើយកន្តើយរបស់អ្នកណា មិនថាជាមិត្ត​ ឬជាសង្សារ បើគេព្រងើយកន្តើយ ក៏ស្រេចតែគេទៅ យើងធ្វើដូចគេដែរទៅ ចាំបាច់ទៅខឹង អន់ចិត្ត នាំតែស្មុគខ្លួនឯង។ ៣. កុំចេះតែយកសម្ដីគេមកគិត មនុស្សខ្លះ និយាយឱ្យតែរួចពីមាត់ មនុស្សខ្លះ និយាយលេងបែបអត់ចេះគិត ចឹងហើយ សម្ដីចេញពីមាត់ មនុស្សអត់ប្រយោជន៍ កុំយកមកគិតពេក ខួរក្បាលវាក៏ចេះហត់ដែរ។ ៤. កុំទៅហួងហែង បិទសិទ្ធអ្នកណា សូម្បីតែយើងខ្លួនឯង ក៏មិនចូលចិត្តឱ្យអ្នកណា … Continue reading គន្លឹះពិសេសទាំង ៧ ដើម្បីជួយអ្នកកាត់បន្ថយអារម្មណ៍អន់ចិត្តជាមួយអ្នកដទៃ